MTV EXIT ដែលជាកម្មវិធីតន្ត្រីរៀបចំដោយទូរទស្សន៍អន្តរជាតិMTV ដែលមានយុទ្ធនាការ​បំបាត់ការជិះជាន់ និងការជួញដូរមនុស្ស

និងដែលធ្លាប់ប្រារព្ធធ្វើនៅទីក្រុងភ្នំពេញម្តងនៅឆ្នាំ2008 ហើយនោះ បានមកធ្វើនៅកន្លែងដដែលម្តងទៀតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១ថ្មីៗនេះ នៅស្តាតអូឡាំពិច ដោយមានការចូលរួមពីក្រុមតារាកូរ៉េ After School, ក្រុមអាមេរិច The Click Five, លោកព្រាប សុវិត្ថ ។ល។

លើកនេះប្លែកជាលើកមុនដោយថាមាន “Cellcard” ដែលជា

អ្នកឧបត្ថម្ភកម្មវិធី។ ពីដំបូងខ្ញុំគ្រាន់តែឮCellcardភ្លាមក៏មានអារម្មណ៍​មិនស្រួលភ្លាម ព្រោះដឹងស្រាប់ហើយពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះ :D។  ដំបូងគេថាឲ្យភ្ជាប់សេវា XG របស់ Cellcard ទើបបានសំបុត្រ VIP ដូច្នេះខ្ញុំក៏ភ្ជាប់​តាមអស់$5 បានសំបុត្រ2។ អ្នកខ្លះបានដល់ទៅ4 ពិតជាលំអៀងមែន។ ក្នុង free នាទីឲ្យ 40mn, 75sms, 5mms, internet 100mb (តិច​មែនទែនបើប្រៀបធៀបនឹងប្រព័ន្ធដទៃ តែដោយសារតែចង់បានសំបុត្រមើល The Click Five & After School :D)។

ហើយគេថាសំបុត្រ VIP នេះមានកន្លែងអង្គុយ និងបន្ទប់ទឹក VIP អីណាអីណី។ មានឯណា គ្រាន់តែពេលទៅដំបូងមនុស្សឡើងជាន់កគ្នា គ្មាន VIP គ្មានអីទេ

នរណាក៏ដូចនរណាដែរឈរបញ្ជ្រៀតគ្នា​ស្ទើរដាច់ខ្ចល់ដើម្បីបាន​ទៅ​មុខ។ VIP បស់គេមែន។ ឯការរៀប​ចំមនុស្សក៏មិនដឹងក្បាលកន្ទុយគ្នា មានកន្លែងខ្លះតំរង់ជួរ ខ្លះលួចចូលតាមចំហៀង ខ្លះទៅបញ្ជ្រៀតឲ្យគេបោះត្រាលើ​ដៃ​ដើម្បីបានភេសជ្ជៈ Free មិនដឹងស្អីជាស្អី។ នៅដល់យប់បន្តិចនរណាក៏អាចចូលបានដែរមិនថាVIP ឬមិន VIP អីទេ សូម្បីតែអ្នកដាក់គ្រាប់បែក​ក៏លួចចូលមកដាក់បានដែរ :D។

ទោះជាយ៉ាងណាក៏ដោយក៏កម្មវិធីនៅមានការសប្យាយខ្លះដែរដោយមានការចូលរួមសម្តែងដោយតារាល្បីៗ។​ ប៉ុន្តែនៅពេលដល់ After School សម្តែងឮថាមនុស្សនាំគ្នាបញ្ជ្រៀតកាន់តែខ្លាំងដើម្បីបានទៅមុខ រហូតដល់ជិតដូចកោះពេជ្រ ហើយមានអ្នកខ្លះសន្លប់ទៀតផង។ ពិតជាគួរក្តៅណាស់ជាមួយ Cellcard។

ដើម្បីចង់ដឹងថាមនុស្សផ្សេងៗគិតយ៉ាងណាពីCellcard នៅពេលនេះ សូមចូលទៅមើល Cellcard’s Facebook fan page

after school cambodia the click five preap sovat sok pisey

Cellcard ពិតជាបោកពិតមែនបើតាមហាជនយល់ឃើញ។ មិនតែប៉ុណ្ណោះថែមទាំងលួចយកconcert free ដែល​មាន​តំលៃ​អប់រំ ក្នុង​បំណង​បំបាត់​ការ​ជួញ​ដូរមនុស្សរបស់MTV ទៅធ្វើអាជីវកម្មលក់សំបុត្របោកប្រាស់់ស្រស់ៗថែមទៀតផង។ តើនៅពេលណាទៅក្រមហ៊ុនCellcardរលំ?!

UPDATE: នៅព្រឹកថ្ងៃទី១៩ខែធ្នូ Cellcard បានចេញមុខមកបកស្រាយនៅ Facebookថា «អរគុណចំពោះការផ្តលមតិ ការពិតយើងជាអ្នកឧបត្ថម្ភកម្មវិធី ប៉ុន្តែអ្នករៀបចំជាMTV នេះមកពីការ​ខ្វះបទពិសោធរបស់MTV EXITនៅទីនេះ និងមកពីប្រជាជនយើងមិនគោរពវិន័យផងដែរ។ យើងសង្ឃឹមថាពួកគេនឹងយកបទពិសោធន៍នេះ​ទៅធ្វើ​ឲ្យអ្វីៗប្រសើរ​ឡើង​នៅ​ពេល​ក្រោយ »

ពុទ្ធោមកពីកំហុសខ្លួនឯងដែលដើរបោកប្រាស់គេសោះអត់មានសារភាពបន្តិច បែរជាទម្លាក់កំហុសមក MTV និងប្រជាជន​យើងវិញ។ តាមពិត MTV EXIT ធ្លាប់មកស្រុកខ្មែរម្តងហើយគឺធ្លាប់មានបទពិសោធហើយ មានតែ Cellcard ទេដែលមានបទពិសោធរាប់មិនចេះ​អស់រួចមកហើយ​ពីការដើរបោកគេនេះ នៅមិនកែរខ្លួនទៀត។ សំណាងអាក្រក់ដែល Cellcardដឹងខ្លួនទាន់ក៏លុបចេញវិញជាប្រញ៉ាប់។ ពិតជាគួរឲ្យខ្មាស់គេណាស់!


ដូចដែលយើងបានដឹងមកហើយថា នៅប្រទេសកម្ពុជាយើងមានវិបសាយមួយចំនួនត្រូវបានក្រុមហ៊ុនផ្តល់សេវា អ៊ីនធើណិតមួយចំនួនប្លក់ មិនឲ្យចូលបាន ដូចជាវិបសាយ blogspotជាដើម។ ដើម្បីចង់បើកមើលវិបសាយទាំងនោះបាន អ្នកប្រើប្រាស់ជាច្រើនបានប្រើវិបសាយជំនួយ ដូចជា http://www.hidemyass.com, hideproxy.info និងវិបសាយផ្សេងទៀតដែលស្រដៀងគ្នានេះ ដោយដាក់អាស័យដ្ឋាន របស់វិបសាយដែលបានគេប្លក់នោះចូល ប៉ុន្តែភាគច្រើនវាមានសភាពយឺតហើយមិនអាចមើលបាន​ពេញលេញដូចធម្មតាទៀតទេ។

ដើម្បីដោះស្រាយនូវបញ្ហានេះ វិធីដ៏ល្អមួយទៀតគឺប្រើsoftwareជំនួយ។ Softwareប្រភេទស្រដៀងនេះមានច្រើន​ប៉ុន្តែខ្ញុំនឹងលើកយកវិបសាយដែលហ្រ្វ៊ី និងងាយស្រួលប្រើមកបង្ហាញ គឺ “Real Hide IP”។ ដើម្បីទាញយក​សូមចុចទីនេះ ឬបើទាញមិនបានសូមចុចទីនេះ

ដើម្បីប្រើវាបានជាដំបូងត្រូវextract វាចេញពីrar folder ដែលបានដោនឡូដនោះទៅកន្លែងណាក៏បាន (ដាក់ក្នុង C:\program files\ រឹតតែល្អ) រួចដាក់ RealHideIP.exe ជា Desktop shortcut។ បន្ទាប់មកអាចប្រើវាបានហើយ។

កម្មវិធីនេះអាចដំណើរការបានតែក្នុងfirefox (គ្រប់version) ប៉ុណ្ណោះ។ សូមចុចបើកកម្មវិធីនោះដើលមាន​នៅលើdesktop រួចបើក Firefox។ ប្រសិនបើ firefox សួរថាចង់ Install ឬអត់ សូមចុច Install រួចវានឹង restart firefox។

បើចង់បើកវិបសាយដែលគេប្លក់បានជាដំបូងត្រូវចុច Choose IP country

រួចជ្រើសរើសយកប្រទេសណាដែលអ្នកគិតថាគេមិនប្លក់វិបសាយទាំងនោះ។ នៅពេលយើងប្តូរប្រទេស នោះ IP address របស់យើងនឹងដូចជាយើងកំពុងស្ថិនៅប្រទេសទាំងនោះយ៉ាងដូច្នោះដែរ ពេលនោះអ៊ិនធើណិត មិនដឹងថាយើងនៅស្រុកខ្មែរទេ។ ខ្ញុំចូលចិត្តជ្រើសរើសយក Hong Kong ព្រោះវាជាប្រទេសសេរី មិនរណបការគ្រប់គ្រងរបស់ចិន ហើយនៅជិតស្រុកខ្មែរគួរសម ហើយល្បឿនអ៊ីនធើណិត លឿនគ្រាន់បើ។ បើដាក់ប្រទេសឆ្ងាយពេក នោះនឹងធ្វើឲ្យល្បឿនអ៊ិនធើណិតយឺត។

រួចចុច OK

ដើម្បីដំណើរការសូមចុច Hide IP បន្ទាប់មកអ្នកនឹងចាប់ផ្តើមបើកវិបសាយណាក៏បានដោយសេរី ព្រោះហុងកុងជាប្រទេសសេរី។ ហើយបើចង់ឈប់ប្រើ សូមចុច Stop hide ជាការស្រេច។


ពិតជាគួរឲ្យក្តៅក្រហាយណាស់ ខំតែអរថាប្រើ metfone បើក blogspot បានឡើងវិញហើយបែរជានៅថ្ងៃនេះ ប្រមាណជាម៉ោង8យប់ ខ្ញុំក៏បើកមើល និងប្រើប្រាស់ blogspot នេះមិនបានដដែល! ខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាដូច្នេះ? តើគេកំពុងលេងអីគេហ្នឹង? ម្តងអញ្ចេះម្តងអញ្ចោះអញ្ចឹង? លេងអីលេងទៅហេតុអ្វីក៏លេងឲ្យ ប៉ះពាល់ដល់អ្នកប្រើគ្រប់គ្នាអញ្ចឹង? ស្មានតែបិទ blogspot ហ្នឹងជារឿងតូចតាចហេ៎? មានអ្នកប្រើវាច្រើនសឹងអីប្រាកដជាគេក្តៅចិត្តខ្លាំងហើយ។ ពិតជាមិនយល់សោះហេតុអី​ចាំបាច់ធ្វើអញ្ចឹង? ខឹងកូនវ៉ៃដល់ឪ! យ៉ាប់ហ្ម័ង!

” ?_?”


KI-Media

KI-Media blog tittle image

តាំងពីថ្ងៃទី 19 មកគេ(ezecom & Metfone យួន) បានblock KI-media.blogspot.com និង ប្លក់ណាដែលមានកន្ទុយ blogspot.com ទាំងអស់នៅកម្ពុជា (អយុត្តិធម៌ណាស់ 😦 ) បានធើ្វឲ្យអ្នកប្រើប្រាស់អ៊ីនធើណិតមានប្រតិកម្មយ៉ាងខ្លាំង។ នៅពេលសួរក្រុមហ៊ុន ezecom ក្រុមហ៊ុនថារដ្ឋាភិបាលបញ្ជាឲ្យblock តែដល់ទៅសួររដ្ឋាភិបាលវិញថា មិនបានបញ្ជាឲ្យblockទេ (ហេតុអ្វីបានជាចម្លើយ​ខុសគ្នាអញ្ចឹង? គួរឲ្យឆ្ងល់ណាស់) ដែលនេះមើលទៅដូចជាលេងឆាកល្ខោន​អាម៉េចមិនដឹងទេ! ខ្ញុំគិតថានៅពេលគេ block KI-media យ៉ាងដូច្នេះមិនបានហាមឃាត់កុំឲ្យមានអ្នកមើល​នោះទេ វារឹតតែធ្វើឲ្យគេចាប់អារម្មណ៍លើសដើមទៅវិញ!!!

យ៉ាងណាក៏យ៉ាងណាចុះ តែពេលនេះនៅប្រហែលជាម៉ោង 1 យប់ ខ្ញុំក៏បើកblogspot និង KI-media តាមmetfoneបានដូចដើម។ ពិតជាសប្បាយចិត្តណាស់!!!


Koh Pich Mourning

ពួកយើងចូលរួមមរណៈទុក្ខនៅថ្ងៃទី25វិច្ឆិកា សម្រាប់ហេតុការណ៍ថ្ងៃទី22វិច្ឆិកា2010

ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំសូមសម្តែងក្តីសោកស្តាយយ៉ាងឥតឧប្បមា ចេញពីក្រអៅបេះដូង ចំពោះ​ប្រជាជនខ្មែរដែលបានស្លាប់ក្នុងឧប្បតិ្តវហេតុ កោះពេជ្រថ្ងៃទី22វិច្ឆិកា។ ទោះបីជាពួកគេបានចែកឋានទៅហើយក្តី សូមឲ្យពួកគេបានទៅកាន់​សុខគតិភពផងចុះ។ ពួកយើងដែលមានបេះដូងខ្មែរដ៏បរិសុទ្ធ នឹងចងចាំពួកគេជានិច្ចនៅក្នុង​បេះដូងជារៀងដរាបទៅ~។


អស់ពី Smart ឌឺ Cellcard, Beeline និង Hello ពីលើកមុន ឥឡូវមាន Mfone មកលេងម្តង ហើយលើកនេះខ្លាំងជាង​លើកមុនទៀត។

ក្នុងរូបយើងឃើញថា ផ្លាក Promotion Internet Unlimited $5 និង តម្លៃហៅចេញ 8c/mn ដ៏បោកប្រាស់​របស់ Cellcard ត្រូវបាន Mfone ខ្វែងចោល ហើយខ្លួនបែរជាបាន​ផ្តល់ឲ្យ​នូវ Promotion Unlimited Internet $5 ពិតប្រកដ​វិញ។

ពេលនេះប្រាកដ​ជា​មានរឿងល្អមើលហើយ ហាហាហ!!!! ចាំមើលមើល៍ តើ Cellcard នឹងអាចឈរជើង​បានជាប់​ទៀតទេ បើមានអ្នកប្រជែង​ជាមួយ​មិនចេះចប់ដូច្នេះ???

ឬក៏ Cellcard នៅពេលខ្លួន​ជិតរលំ លេងក្បាច់ប្រចាំត្រកូលថ្មីដែលអាច ទប់កុំឲ្យខ្លួនរលំបានដូចមុនទៀត?

 

UPDATE: តាមពិត Mfone មិនបានឲ្យជា Unlimited មែនទែនទេប៉ុន្តែឲ្យ 1Gb (2Gb?)ដោយ Free ពេលបញ្ចូល 5$… ធ្វើដូចនេះនៅតែបោក ប៉ុន្តែគ្រាន់បើជាង Cellcard

Mfone new internet promotion

Mfone new internet promotion មើលទៅ សូម្បីតែfontអក្សរក៏ដូច Cellcard ដែរ នេះបានជាគេហៅថា ឌឺ ចំៗមែន!!!

McFly – I’ll Be OK

Posted: ខែវិច្ឆិកា 5, 2010 in ផ្សេងៗ

Artist: McFly Song: I’ll Be OK

Download here

អានបន្ត »


រឿង​កិលេសស្រង់ចេញ​ពីប្រវត្តិ​រឿងជីវិតចម្លែក​របស់​តាចាស់ម្នាក់នៅសម័យអាណានិគមបារាំង រាជ​ធានី​ភ្នំពេញ ៖ ​មនុស្ស​ជា​ច្រើន​ប្រភេទ​រាប់​ស្ទើរ​មិន​អស់​​​បាន​ជំពាក់​កិលេស​ស្អិត​ ជាប់នឹង​ខ្លួន។​ នេះ​ជា​ការចង់បញ្ជាក់​ពីខ្លឹម​សារ​របស់​អ្នក​និពន្ធ​រឿង​កិលេស។ កិលេស​ប្រៀប​ដូច​ជាក្អែល​ដុសព្រឹក​មាន​ល្ងាច ដុសល្ងាចមានព្រឹក។ ការ​លះបង់​កិលេស​​នៃបុគ្គល​ដែល​ជា​តួ​អង្គ​សំខាន់ៗ​មាន​ការ​លំបាក​យ៉ាង​ ខ្លាំង​​ក្នុង​ការ​តស៊ូ​អត់​ធ្មត់​ និងតានតឹ​ងក្នុង​​អារម្មណ៍​ ដោយ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​អស់​សៅ​ហ្មង​​ក្នុង​ចិត្ត តែ​សេចក្តី​សៅ​ហ្មង​​នៃចិត្ត​នេះ​ វាចេះ​តែ​កើត​ឡើង​ជា​លំដាប់​។ ភ្លើង​តណ្ហា​​ឆេះ​រោល​រាល​ក្នុង​តួអង្គ​តា​ចាស់​​ម្នាក់ (​សំដែង​ដោយ​លោកហ៊ីង ទឹម អតីត​​សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ទសវត្ស​ ទី៦០ ឈ្មោះ​ក្នុង​រឿង តាកិលេស​អាយុ​៩១ឆ្នាំ) មាន​ប្រពន្ធ​៤រួច​មកហើយ ។ ចុង​ក្រោយ​​​នៃ​ជីវិត​គាត់​នៅ​តែ​ត្រេក​ត្រអាល​​នឹង សំរស់​នារី​ក្មេង​ម្នាក់​ទៀត​​ (សំដែង​ដោយ​កញ្ញា​សារិន​ បូផល) ​សិស្ស​សាលាមធ្យម​ឆ្នាំ​ទី៦​​នៃ​សាកល​​វិទ្យា​ល័យភូមិន្ទ​វិចិត្រសិល្បៈ​ (ឈ្មោះ ក្នុងរឿង​​នាង​តើយ អាយុ​១៧ឆ្នាំ)​​។

នាងតើយ​​ជា​សង្សា​ររបស់​​កំលោះ​ចាស់​ម្នាក់ (សំដែង​ដោយ​លោក​សារ៉ា ចិត្រា អតីត​តារា​ភាព​យន្ត​នៅ​ផលិតកម្ម​ BBC ក្នុង​រឿង​រស​ជាតិ​ជីវិត)​។ រឿង​នេះ​លោក​ដើរ​តួ​ជា​​នាយ​ព្លុក (អ្នក​ដុត​ខ្មោច​អាយុ​ប្រមាណ​៣៥​ឆ្នាំ)​​​។ នាយ​ព្លុក​ក្រោយ​ពីតាកិលេស​​ដណ្តើមយក​នាង​តើយ​ដែល​ជា​សង្សារ​ នាយ​ក៏​កើត​​អារម្មណ៍វិលវល់​ វក់វី ឡប់​សតិ​ម្តងៗដូច​ជាមនុស្ស​វិកល​ចរិត។ មេ​រោគ​ស្នេហា​​ស៊ីរូង​ក្នុង​បេះ​ដូង​នាយព្លុក ​​ធ្វើ​ឱ្យ​គេ​ដេកមិន​លក់​បក់​មិនល្ហើយ ឡឺៗ ឡប់ៗ។ ក្រៅ​ពី​គោ​របស់​គាត់​​ នាយព្លុក​ឃើញ​អ្វីៗ​ទាំង​អស់​នៅជុំ​វិញ​ខ្លួន​បី​ដូច​ជា​សត្រូវ។ រឿង​កិលេស​​មានរូប​ភាព​ និងពាក្យ​ពេចន៍​​​ សំបូរ​ទៅ​ដោយ​គតិ​បណ្ឌិត​ និង​ពុទ្ធ​ឱវាទ​ល្អៗ ។ល។

សូមបញ្ជាក់​ថា រូប​ភាព​ក្នុង​ឈុត​ស្នេហា​មិន​ធ្វើ​ឱ្យ​ទស្ស​និក​ជន​ខក​ចិត្ត​ ឬ​រង្កៀស​ភ្នែក​ឡើយ។ ​យុវ​វ័យ​ ក្មេង ចាស់​ ប្រុស ស្រី អាច​នឹងទទួល​បាន​ភាពសប្បាយ​​រីក​រាយ​ទាំង​អស់គ្នា។ អាច​នឹង​មាន​សំណួរ​ជាច្រើន​ថា កិលេស​ ជា​​អ្វី? កិលេស ​ប្រៀប​ដូច​ជា​ក្អែល​នៅ​ជាប់​នឹង​ខ្លួន​​ដុស​ព្រឹក​​មានល្ងាច​ ដុសល្ងាច​មានព្រឹក។ កិលេស​ជា​ប្រធាន​បទ​របស់​មនុស្ស​គ្រប់​រូប​ដែល​គួរ​ដឹង។ ដូច​នេះ​​រឿង​កិលេស ​​នឹងសាក​ល្បង​​ជូន​ទស្ស​និក​ជន​វាយ​តំលៃ​ និងជួយ​ផ្តល់​មតិ​ល្អៗ​ មតិ​ស្ថាប​នា ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​ភាព​យន្ត​ខ្មែរ​ផង​ដែរ។

អានបន្ត »

Elva Hsiao – Miss ELVA

Posted: ខែតុលា 8, 2010 in C-Pop, Music
ស្លាក: , , ,

Artist: 蕭亞軒 (Xiāo Yǎxuān/Elva Hsiao) Title: 蕭灑小姐 (Ya Xuan Xiao Jie/Miss ELVA)

អានបន្ត »

McFly – All About You

Posted: ខែតុលា 7, 2010 in Music
ស្លាក: , , , ,

Artist: McFly Title: All About You

Download here

អានបន្ត »