MTV EXIT ដែលជាកម្មវិធីតន្ត្រីរៀបចំដោយទូរទស្សន៍អន្តរជាតិMTV ដែលមានយុទ្ធនាការ​បំបាត់ការជិះជាន់ និងការជួញដូរមនុស្ស

និងដែលធ្លាប់ប្រារព្ធធ្វើនៅទីក្រុងភ្នំពេញម្តងនៅឆ្នាំ2008 ហើយនោះ បានមកធ្វើនៅកន្លែងដដែលម្តងទៀតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១ថ្មីៗនេះ នៅស្តាតអូឡាំពិច ដោយមានការចូលរួមពីក្រុមតារាកូរ៉េ After School, ក្រុមអាមេរិច The Click Five, លោកព្រាប សុវិត្ថ ។ល។

លើកនេះប្លែកជាលើកមុនដោយថាមាន “Cellcard” ដែលជា

អ្នកឧបត្ថម្ភកម្មវិធី។ ពីដំបូងខ្ញុំគ្រាន់តែឮCellcardភ្លាមក៏មានអារម្មណ៍​មិនស្រួលភ្លាម ព្រោះដឹងស្រាប់ហើយពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះ :D ។  ដំបូងគេថាឲ្យភ្ជាប់សេវា XG របស់ Cellcard ទើបបានសំបុត្រ VIP ដូច្នេះខ្ញុំក៏ភ្ជាប់​តាមអស់$5 បានសំបុត្រ2។ អ្នកខ្លះបានដល់ទៅ4 ពិតជាលំអៀងមែន។ ក្នុង free នាទីឲ្យ 40mn, 75sms, 5mms, internet 100mb (តិច​មែនទែនបើប្រៀបធៀបនឹងប្រព័ន្ធដទៃ តែដោយសារតែចង់បានសំបុត្រមើល The Click Five & After School :D )។

ហើយគេថាសំបុត្រ VIP នេះមានកន្លែងអង្គុយ និងបន្ទប់ទឹក VIP អីណាអីណី។ មានឯណា គ្រាន់តែពេលទៅដំបូងមនុស្សឡើងជាន់កគ្នា គ្មាន VIP គ្មានអីទេ

នរណាក៏ដូចនរណាដែរឈរបញ្ជ្រៀតគ្នា​ស្ទើរដាច់ខ្ចល់ដើម្បីបាន​ទៅ​មុខ។ VIP បស់គេមែន។ ឯការរៀប​ចំមនុស្សក៏មិនដឹងក្បាលកន្ទុយគ្នា មានកន្លែងខ្លះតំរង់ជួរ ខ្លះលួចចូលតាមចំហៀង ខ្លះទៅបញ្ជ្រៀតឲ្យគេបោះត្រាលើ​ដៃ​ដើម្បីបានភេសជ្ជៈ Free មិនដឹងស្អីជាស្អី។ នៅដល់យប់បន្តិចនរណាក៏អាចចូលបានដែរមិនថាVIP ឬមិន VIP អីទេ សូម្បីតែអ្នកដាក់គ្រាប់បែក​ក៏លួចចូលមកដាក់បានដែរ :D

ទោះជាយ៉ាងណាក៏ដោយក៏កម្មវិធីនៅមានការសប្យាយខ្លះដែរដោយមានការចូលរួមសម្តែងដោយតារាល្បីៗ។​ ប៉ុន្តែនៅពេលដល់ After School សម្តែងឮថាមនុស្សនាំគ្នាបញ្ជ្រៀតកាន់តែខ្លាំងដើម្បីបានទៅមុខ រហូតដល់ជិតដូចកោះពេជ្រ ហើយមានអ្នកខ្លះសន្លប់ទៀតផង។ ពិតជាគួរក្តៅណាស់ជាមួយ Cellcard។

ដើម្បីចង់ដឹងថាមនុស្សផ្សេងៗគិតយ៉ាងណាពីCellcard នៅពេលនេះ សូមចូលទៅមើល Cellcard’s Facebook fan page

after school cambodia the click five preap sovat sok pisey

Cellcard ពិតជាបោកពិតមែនបើតាមហាជនយល់ឃើញ។ មិនតែប៉ុណ្ណោះថែមទាំងលួចយកconcert free ដែល​មាន​តំលៃ​អប់រំ ក្នុង​បំណង​បំបាត់​ការ​ជួញ​ដូរមនុស្សរបស់MTV ទៅធ្វើអាជីវកម្មលក់សំបុត្របោកប្រាស់់ស្រស់ៗថែមទៀតផង។ តើនៅពេលណាទៅក្រមហ៊ុនCellcardរលំ?!

UPDATE: នៅព្រឹកថ្ងៃទី១៩ខែធ្នូ Cellcard បានចេញមុខមកបកស្រាយនៅ Facebookថា «អរគុណចំពោះការផ្តលមតិ ការពិតយើងជាអ្នកឧបត្ថម្ភកម្មវិធី ប៉ុន្តែអ្នករៀបចំជាMTV នេះមកពីការ​ខ្វះបទពិសោធរបស់MTV EXITនៅទីនេះ និងមកពីប្រជាជនយើងមិនគោរពវិន័យផងដែរ។ យើងសង្ឃឹមថាពួកគេនឹងយកបទពិសោធន៍នេះ​ទៅធ្វើ​ឲ្យអ្វីៗប្រសើរ​ឡើង​នៅ​ពេល​ក្រោយ »

ពុទ្ធោមកពីកំហុសខ្លួនឯងដែលដើរបោកប្រាស់គេសោះអត់មានសារភាពបន្តិច បែរជាទម្លាក់កំហុសមក MTV និងប្រជាជន​យើងវិញ។ តាមពិត MTV EXIT ធ្លាប់មកស្រុកខ្មែរម្តងហើយគឺធ្លាប់មានបទពិសោធហើយ មានតែ Cellcard ទេដែលមានបទពិសោធរាប់មិនចេះ​អស់រួចមកហើយ​ពីការដើរបោកគេនេះ នៅមិនកែរខ្លួនទៀត។ សំណាងអាក្រក់ដែល Cellcardដឹងខ្លួនទាន់ក៏លុបចេញវិញជាប្រញ៉ាប់។ ពិតជាគួរឲ្យខ្មាស់គេណាស់!

ដូចដែលយើងបានដឹងមកហើយថា នៅប្រទេសកម្ពុជាយើងមានវិបសាយមួយចំនួនត្រូវបានក្រុមហ៊ុនផ្តល់សេវា អ៊ីនធើណិតមួយចំនួនប្លក់ មិនឲ្យចូលបាន ដូចជាវិបសាយ blogspotជាដើម។ ដើម្បីចង់បើកមើលវិបសាយទាំងនោះបាន អ្នកប្រើប្រាស់ជាច្រើនបានប្រើវិបសាយជំនួយ ដូចជា www.hidemyass.com, hideproxy.info និងវិបសាយផ្សេងទៀតដែលស្រដៀងគ្នានេះ ដោយដាក់អាស័យដ្ឋាន របស់វិបសាយដែលបានគេប្លក់នោះចូល ប៉ុន្តែភាគច្រើនវាមានសភាពយឺតហើយមិនអាចមើលបាន​ពេញលេញដូចធម្មតាទៀតទេ។

ដើម្បីដោះស្រាយនូវបញ្ហានេះ វិធីដ៏ល្អមួយទៀតគឺប្រើsoftwareជំនួយ។ Softwareប្រភេទស្រដៀងនេះមានច្រើន​ប៉ុន្តែខ្ញុំនឹងលើកយកវិបសាយដែលហ្រ្វ៊ី និងងាយស្រួលប្រើមកបង្ហាញ គឺ “Real Hide IP”។ ដើម្បីទាញយក​សូមចុចទីនេះ ឬបើទាញមិនបានសូមចុចទីនេះ

ដើម្បីប្រើវាបានជាដំបូងត្រូវextract វាចេញពីrar folder ដែលបានដោនឡូដនោះទៅកន្លែងណាក៏បាន (ដាក់ក្នុង C:\program files\ រឹតតែល្អ) រួចដាក់ RealHideIP.exe ជា Desktop shortcut។ បន្ទាប់មកអាចប្រើវាបានហើយ។

កម្មវិធីនេះអាចដំណើរការបានតែក្នុងfirefox (គ្រប់version) ប៉ុណ្ណោះ។ សូមចុចបើកកម្មវិធីនោះដើលមាន​នៅលើdesktop រួចបើក Firefox។ ប្រសិនបើ firefox សួរថាចង់ Install ឬអត់ សូមចុច Install រួចវានឹង restart firefox។

បើចង់បើកវិបសាយដែលគេប្លក់បានជាដំបូងត្រូវចុច Choose IP country

រួចជ្រើសរើសយកប្រទេសណាដែលអ្នកគិតថាគេមិនប្លក់វិបសាយទាំងនោះ។ នៅពេលយើងប្តូរប្រទេស នោះ IP address របស់យើងនឹងដូចជាយើងកំពុងស្ថិនៅប្រទេសទាំងនោះយ៉ាងដូច្នោះដែរ ពេលនោះអ៊ិនធើណិត មិនដឹងថាយើងនៅស្រុកខ្មែរទេ។ ខ្ញុំចូលចិត្តជ្រើសរើសយក Hong Kong ព្រោះវាជាប្រទេសសេរី មិនរណបការគ្រប់គ្រងរបស់ចិន ហើយនៅជិតស្រុកខ្មែរគួរសម ហើយល្បឿនអ៊ីនធើណិត លឿនគ្រាន់បើ។ បើដាក់ប្រទេសឆ្ងាយពេក នោះនឹងធ្វើឲ្យល្បឿនអ៊ិនធើណិតយឺត។

រួចចុច OK

ដើម្បីដំណើរការសូមចុច Hide IP បន្ទាប់មកអ្នកនឹងចាប់ផ្តើមបើកវិបសាយណាក៏បានដោយសេរី ព្រោះហុងកុងជាប្រទេសសេរី។ ហើយបើចង់ឈប់ប្រើ សូមចុច Stop hide ជាការស្រេច។

ទៀត! block Blogspot ទៀត!!!

Posted: ខែមករា 21, 2011 in ផ្សេងៗ, ពត៌មាន, Internet
ពាក្យ​គន្លឹះ៖, , , ,

ពិតជាគួរឲ្យក្តៅក្រហាយណាស់ ខំតែអរថាប្រើ metfone បើក blogspot បានឡើងវិញហើយបែរជានៅថ្ងៃនេះ ប្រមាណជាម៉ោង8យប់ ខ្ញុំក៏បើកមើល និងប្រើប្រាស់ blogspot នេះមិនបានដដែល! ខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាដូច្នេះ? តើគេកំពុងលេងអីគេហ្នឹង? ម្តងអញ្ចេះម្តងអញ្ចោះអញ្ចឹង? លេងអីលេងទៅហេតុអ្វីក៏លេងឲ្យ ប៉ះពាល់ដល់អ្នកប្រើគ្រប់គ្នាអញ្ចឹង? ស្មានតែបិទ blogspot ហ្នឹងជារឿងតូចតាចហេ៎? មានអ្នកប្រើវាច្រើនសឹងអីប្រាកដជាគេក្តៅចិត្តខ្លាំងហើយ។ ពិតជាមិនយល់សោះហេតុអី​ចាំបាច់ធ្វើអញ្ចឹង? ខឹងកូនវ៉ៃដល់ឪ! យ៉ាប់ហ្ម័ង!

” ?_?”

KI-Media

KI-Media blog tittle image

តាំងពីថ្ងៃទី 19 មកគេ(ezecom & Metfone យួន) បានblock KI-media.blogspot.com និង ប្លក់ណាដែលមានកន្ទុយ blogspot.com ទាំងអស់នៅកម្ពុជា (អយុត្តិធម៌ណាស់ :( ) បានធើ្វឲ្យអ្នកប្រើប្រាស់អ៊ីនធើណិតមានប្រតិកម្មយ៉ាងខ្លាំង។ នៅពេលសួរក្រុមហ៊ុន ezecom ក្រុមហ៊ុនថារដ្ឋាភិបាលបញ្ជាឲ្យblock តែដល់ទៅសួររដ្ឋាភិបាលវិញថា មិនបានបញ្ជាឲ្យblockទេ (ហេតុអ្វីបានជាចម្លើយ​ខុសគ្នាអញ្ចឹង? គួរឲ្យឆ្ងល់ណាស់) ដែលនេះមើលទៅដូចជាលេងឆាកល្ខោន​អាម៉េចមិនដឹងទេ! ខ្ញុំគិតថានៅពេលគេ block KI-media យ៉ាងដូច្នេះមិនបានហាមឃាត់កុំឲ្យមានអ្នកមើល​នោះទេ វារឹតតែធ្វើឲ្យគេចាប់អារម្មណ៍លើសដើមទៅវិញ!!!

យ៉ាងណាក៏យ៉ាងណាចុះ តែពេលនេះនៅប្រហែលជាម៉ោង 1 យប់ ខ្ញុំក៏បើកblogspot និង KI-media តាមmetfoneបានដូចដើម។ ពិតជាសប្បាយចិត្តណាស់!!!

Koh Pich Mourning

ពួកយើងចូលរួមមរណៈទុក្ខនៅថ្ងៃទី25វិច្ឆិកា សម្រាប់ហេតុការណ៍ថ្ងៃទី22វិច្ឆិកា2010

ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំសូមសម្តែងក្តីសោកស្តាយយ៉ាងឥតឧប្បមា ចេញពីក្រអៅបេះដូង ចំពោះ​ប្រជាជនខ្មែរដែលបានស្លាប់ក្នុងឧប្បតិ្តវហេតុ កោះពេជ្រថ្ងៃទី22វិច្ឆិកា។ ទោះបីជាពួកគេបានចែកឋានទៅហើយក្តី សូមឲ្យពួកគេបានទៅកាន់​សុខគតិភពផងចុះ។ ពួកយើងដែលមានបេះដូងខ្មែរដ៏បរិសុទ្ធ នឹងចងចាំពួកគេជានិច្ចនៅក្នុង​បេះដូងជារៀងដរាបទៅ~។

Promotion របស់ Mfone ឌឺ Cellcard 9!!!

Posted: ខែវិច្ឆិកា 8, 2010 in ផ្សេងៗ, ពត៌មាន, Internet
ពាក្យ​គន្លឹះ៖, , , , , , ,

អស់ពី Smart ឌឺ Cellcard, Beeline និង Hello ពីលើកមុន ឥឡូវមាន Mfone មកលេងម្តង ហើយលើកនេះខ្លាំងជាង​លើកមុនទៀត។

ក្នុងរូបយើងឃើញថា ផ្លាក Promotion Internet Unlimited $5 និង តម្លៃហៅចេញ 8c/mn ដ៏បោកប្រាស់​របស់ Cellcard ត្រូវបាន Mfone ខ្វែងចោល ហើយខ្លួនបែរជាបាន​ផ្តល់ឲ្យ​នូវ Promotion Unlimited Internet $5 ពិតប្រកដ​វិញ។

ពេលនេះប្រាកដ​ជា​មានរឿងល្អមើលហើយ ហាហាហ!!!! ចាំមើលមើល៍ តើ Cellcard នឹងអាចឈរជើង​បានជាប់​ទៀតទេ បើមានអ្នកប្រជែង​ជាមួយ​មិនចេះចប់ដូច្នេះ???

ឬក៏ Cellcard នៅពេលខ្លួន​ជិតរលំ លេងក្បាច់ប្រចាំត្រកូលថ្មីដែលអាច ទប់កុំឲ្យខ្លួនរលំបានដូចមុនទៀត?

 

UPDATE: តាមពិត Mfone មិនបានឲ្យជា Unlimited មែនទែនទេប៉ុន្តែឲ្យ 1Gb (2Gb?)ដោយ Free ពេលបញ្ចូល 5$… ធ្វើដូចនេះនៅតែបោក ប៉ុន្តែគ្រាន់បើជាង Cellcard

Mfone new internet promotion

Mfone new internet promotion មើលទៅ សូម្បីតែfontអក្សរក៏ដូច Cellcard ដែរ នេះបានជាគេហៅថា ឌឺ ចំៗមែន!!!

McFly – I’ll Be OK

Posted: ខែវិច្ឆិកា 5, 2010 in ផ្សេងៗ

Artist: McFly Song: I’ll Be OK

Download here

អានបន្ត »

រឿង​កិលេសស្រង់ចេញ​ពីប្រវត្តិ​រឿងជីវិតចម្លែក​របស់​តាចាស់ម្នាក់នៅសម័យអាណានិគមបារាំង រាជ​ធានី​ភ្នំពេញ ៖ ​មនុស្ស​ជា​ច្រើន​ប្រភេទ​រាប់​ស្ទើរ​មិន​អស់​​​បាន​ជំពាក់​កិលេស​ស្អិត​ ជាប់នឹង​ខ្លួន។​ នេះ​ជា​ការចង់បញ្ជាក់​ពីខ្លឹម​សារ​របស់​អ្នក​និពន្ធ​រឿង​កិលេស។ កិលេស​ប្រៀប​ដូច​ជាក្អែល​ដុសព្រឹក​មាន​ល្ងាច ដុសល្ងាចមានព្រឹក។ ការ​លះបង់​កិលេស​​នៃបុគ្គល​ដែល​ជា​តួ​អង្គ​សំខាន់ៗ​មាន​ការ​លំបាក​យ៉ាង​ ខ្លាំង​​ក្នុង​ការ​តស៊ូ​អត់​ធ្មត់​ និងតានតឹ​ងក្នុង​​អារម្មណ៍​ ដោយ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​អស់​សៅ​ហ្មង​​ក្នុង​ចិត្ត តែ​សេចក្តី​សៅ​ហ្មង​​នៃចិត្ត​នេះ​ វាចេះ​តែ​កើត​ឡើង​ជា​លំដាប់​។ ភ្លើង​តណ្ហា​​ឆេះ​រោល​រាល​ក្នុង​តួអង្គ​តា​ចាស់​​ម្នាក់ (​សំដែង​ដោយ​លោកហ៊ីង ទឹម អតីត​​សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ទសវត្ស​ ទី៦០ ឈ្មោះ​ក្នុង​រឿង តាកិលេស​អាយុ​៩១ឆ្នាំ) មាន​ប្រពន្ធ​៤រួច​មកហើយ ។ ចុង​ក្រោយ​​​នៃ​ជីវិត​គាត់​នៅ​តែ​ត្រេក​ត្រអាល​​នឹង សំរស់​នារី​ក្មេង​ម្នាក់​ទៀត​​ (សំដែង​ដោយ​កញ្ញា​សារិន​ បូផល) ​សិស្ស​សាលាមធ្យម​ឆ្នាំ​ទី៦​​នៃ​សាកល​​វិទ្យា​ល័យភូមិន្ទ​វិចិត្រសិល្បៈ​ (ឈ្មោះ ក្នុងរឿង​​នាង​តើយ អាយុ​១៧ឆ្នាំ)​​។

នាងតើយ​​ជា​សង្សា​ររបស់​​កំលោះ​ចាស់​ម្នាក់ (សំដែង​ដោយ​លោក​សារ៉ា ចិត្រា អតីត​តារា​ភាព​យន្ត​នៅ​ផលិតកម្ម​ BBC ក្នុង​រឿង​រស​ជាតិ​ជីវិត)​។ រឿង​នេះ​លោក​ដើរ​តួ​ជា​​នាយ​ព្លុក (អ្នក​ដុត​ខ្មោច​អាយុ​ប្រមាណ​៣៥​ឆ្នាំ)​​​។ នាយ​ព្លុក​ក្រោយ​ពីតាកិលេស​​ដណ្តើមយក​នាង​តើយ​ដែល​ជា​សង្សារ​ នាយ​ក៏​កើត​​អារម្មណ៍វិលវល់​ វក់វី ឡប់​សតិ​ម្តងៗដូច​ជាមនុស្ស​វិកល​ចរិត។ មេ​រោគ​ស្នេហា​​ស៊ីរូង​ក្នុង​បេះ​ដូង​នាយព្លុក ​​ធ្វើ​ឱ្យ​គេ​ដេកមិន​លក់​បក់​មិនល្ហើយ ឡឺៗ ឡប់ៗ។ ក្រៅ​ពី​គោ​របស់​គាត់​​ នាយព្លុក​ឃើញ​អ្វីៗ​ទាំង​អស់​នៅជុំ​វិញ​ខ្លួន​បី​ដូច​ជា​សត្រូវ។ រឿង​កិលេស​​មានរូប​ភាព​ និងពាក្យ​ពេចន៍​​​ សំបូរ​ទៅ​ដោយ​គតិ​បណ្ឌិត​ និង​ពុទ្ធ​ឱវាទ​ល្អៗ ។ល។

សូមបញ្ជាក់​ថា រូប​ភាព​ក្នុង​ឈុត​ស្នេហា​មិន​ធ្វើ​ឱ្យ​ទស្ស​និក​ជន​ខក​ចិត្ត​ ឬ​រង្កៀស​ភ្នែក​ឡើយ។ ​យុវ​វ័យ​ ក្មេង ចាស់​ ប្រុស ស្រី អាច​នឹងទទួល​បាន​ភាពសប្បាយ​​រីក​រាយ​ទាំង​អស់គ្នា។ អាច​នឹង​មាន​សំណួរ​ជាច្រើន​ថា កិលេស​ ជា​​អ្វី? កិលេស ​ប្រៀប​ដូច​ជា​ក្អែល​នៅ​ជាប់​នឹង​ខ្លួន​​ដុស​ព្រឹក​​មានល្ងាច​ ដុសល្ងាច​មានព្រឹក។ កិលេស​ជា​ប្រធាន​បទ​របស់​មនុស្ស​គ្រប់​រូប​ដែល​គួរ​ដឹង។ ដូច​នេះ​​រឿង​កិលេស ​​នឹងសាក​ល្បង​​ជូន​ទស្ស​និក​ជន​វាយ​តំលៃ​ និងជួយ​ផ្តល់​មតិ​ល្អៗ​ មតិ​ស្ថាប​នា ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​ភាព​យន្ត​ខ្មែរ​ផង​ដែរ។

អានបន្ត »

Elva Hsiao – Miss ELVA

Posted: ខែតុលា 8, 2010 in C-Pop, Music
ពាក្យ​គន្លឹះ៖, , ,

Artist: 蕭亞軒 (Xiāo Yǎxuān/Elva Hsiao) Title: 蕭灑小姐 (Ya Xuan Xiao Jie/Miss ELVA)

អានបន្ត »

McFly – All About You

Posted: ខែតុលា 7, 2010 in Music
ពាក្យ​គន្លឹះ៖, , , ,

Artist: McFly Title: All About You

Download here

អានបន្ត »